អំពីមជ្ឈមណ្ឌលធម្មលដ្ឋិកា

 

«ធម្មលដ្ឋិកា» ដែលមានន័យថា «ឈើច្រត់ធម៌» ស្ថិតនៅនាភាគពាយព្យ​នៃ​ប្រទេស​កម្ពុជា, មានចម្ងាយ​ប្រមាណ ១៨គម ពី​ក្រុងបាត់ដំបង។ មជ្ឈមណ្ឌលគ្រប​ដណ្ដប់​លើ​ផ្ទៃដី​ប្រមាណជាង ៤ ហិចតា, ព័ទ្ធជុំវិញ​ភ្នំ​ទ្រុងមាន់។ មជ្ឈមណ្ឌលចាប់ដំណើរការតាំងពីខែមករា ឆ្នាំ ២០០៤ មក។

ធម្មសាល​នៃ​មជ្ឈមណ្ឌលអាចទទួលសិស្សបាន​លើស​ពី ១៨០ នាក់ ហើយ​មជ្ឈមណ្ឌល​អាច​ទទួល​សិស្ស​ឲ្យ​ស្នាក់អាស្រ័យ​បាន​ចំនួន ១៥០ រូប។ ក្នុងពេលបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលបើកវគ្គសិក្សា ១០ថ្ងៃ, សតិបដ្ឋាន, ២០ថ្ងៃ, ៣០ថ្ងៃ, ៣ថ្ងៃ និង វគ្គកុមារ។

 

ការធ្វើ​ដំណើរ​ទៅ​មជ្ឈមណ្ឌល​វិបស្សនាធម្មលដ្ឋិកា

ពី​រាជធានីភ្នំពេញ៖

មជ្ឈមណ្ឌល​ធម្មលដ្ឋិកា ស្ថិត​ក្នុង​ក្រុងបាត់ដំបង ដែល​មាន​ចម្ងាយ​ប្រមាណ ២៩០គីឡូម៉ែត្រ ភាគពាយព្យ​នៃ​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ ៥ និង ប្រហែល ១៨គីឡូម៉ែត្រ ពី​ទីក្រុង​បាត់ដំបង តាម​ផ្លូវជាតិ​លេខ ៥៧។

ពី​ភ្នំពេញ រថយន្តក្រុង​នឹង​នាំ​អ្នក​ទៅ​ដល់​មជ្ឈមណ្ឌល​តែ​ម្ដង ក្នុង​តម្លៃ​ប្រមាណ ៣០​ ០០០ រៀល។ សូម​ហៅ​ទូរសព្ទទៅ​លេខ ០១២ ៤០០ ៤៤១ ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម។

សម្រាប់​សិស្ស​ទៅចូលរួម​វគ្គសិក្សា៖ គឺ​នៅ​ថ្ងៃ​ចាប់ផ្ដើមវគ្គ (ថ្ងៃ០) តាមរយៈ​ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ។

សម្រាប់​សិស្សបម្រើ​ក្នុង​វគ្គសិក្សា៖ គឺ​មួយ​ថ្ងៃមុន​ថ្ងៃ​បើកវគ្គ​សិក្សា (១ថ្ងៃ មុន​ថ្ងៃ០) តាមរយៈ​ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ។

សូម​បញ្ជាក់​ប្រាប់​គេ​ថា យើង​ជា​សិស្ស​វិបស្សនា ត្រូវ​ចុះ​នៅ​ខ្លោងទ្វារ​ចូល​ទៅ​ភ្នំទ្រុងមាន់ ហើយ​តម្លៃ​សំបុត្រ ៣០ ០០០ រៀល, ​តម្លៃនេះ​សម្រាប់តែ​សិស្ស​វិបស្សនា​ប៉ុណ្ណោះ។

ពី​ក្រុង​សៀមរាប៖

ក្រុង​បាត់ដំបង​មាន​ចម្ងាយ​ប្រមាណ ១៧០ គីឡូម៉ែត្រ ពី​ក្រុង​សៀមរាប។ មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ទូទៅ​គឺ​តាម​រថយន្ត​ក្រុង​ឆ្លង​ខេត្ត ឬ​ក៏​តាម​រថយន្ត​ឈ្នួល​ឯកជន។ សោហ៊ុយ​ធ្វើ​ដំណើរ​គឺ​ប្រមាណ ៣ម៉ឺន​រៀល តាម​រថយន្ត​ក្រុង​ឆ្លង​ខេត្ត និង​ប្រហែល ៣០ម៉ឺន​រៀល តាម​រថយន្ត​ឈ្នួល​ឯកជន (តម្លៃ​ឈ្នួល​ក្នុង​មួយ​ឡាន ដែល​អ្នក​អាច​ចែក​គ្នា​ចេញ​បាន បើ​អ្នក​ធ្វើ​ដំណើរ​រួមគ្នា​ក្នុង​ឡាន​តែមួយ)។

ពី​ក្រុង​បាត់ដំបង៖

មជ្ឈមណ្ឌល​ធម្មលដ្ឋិកា មាន​ចម្ងាយ​ប្រមាណ ១៨គីឡូម៉ែត្រ ពី​ទីប្រជុំជន​ក្នុង​ក្រុង​បាត់ដំបង។ ប្រសិនបើ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ឌុប ឬ រម៉ក​កង់បី គឺ​ចំណាយ​សោហ៊ុយ​ប្រមាណ ២ម៉ឺន​រៀល។ សូម​ប្រាប់​អ្នកបើកបរ​ឲ្យ​ដឹក​អ្នក​ទៅ​មជ្ឈមណ្ឌល​វិបស្សនា នៅ​ភ្នំ​ទ្រុង​មាន់ ហួស​ភ្នំសំពៅ ប្រហែល ១គីឡូម៉ែត្រ។